កិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់មូលនិធិជាតិជំនួយសង្គមលើកទី៩ អាណតិ្តទី១
ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៥
ទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នារសៀល ថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥៖ ឯកឧត្តមបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការនៃក្រសួង ស.អ.យ. និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជាតិជំនួយសង្គម បានដឹកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់មូលនិធិជាតិជំនួយសង្គមលើកទី៩ អាណតិ្តទី១ ស្ដីពី ការពិនិត្យ ពិភាក្សា និងអនុម័តលើការងារសំខាន់ៗមួយចំនួន។ សមាសភាពអ្នកចូលរួមមាន ឯកឧត្តម ជាសមាជិក សមាជិការនៃក្រុមប្រឹក្សាភិបាល និងប្រធាននាយកដ្ឋានពាក់ព័ន្ធនៃម.ជ.ជ.។