ពិធីប្រគល់ទទួលប្រាក់ធានារ៉ាប់រងសង្គម ប្រាក់បូជាសព និងប្រាក់ឧបត្ថម្ភ១លើកដំបូង

ថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៦

ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ សាខាមូលនិធិជាតិជំនួយសង្គមខេត្តក្រចេះ កំពង់ធំ និងខេត្តកណ្តាល បានសហការជាមួយមន្ទីរ ស.អ.យខេត្ត រៀបចំពិធីប្រគល់ទទួលប្រាក់ធានារ៉ាប់រងសង្គម ប្រាក់បូជាសព និងប្រាក់ឧបត្ថម្ភ១លើកដំបូង សរុបចំនួន ២៩នាក់ ក្នុងនោះមាន៖

+ខេត្តក្រចេះ
-ជូនគ្រួសារសពអតីតមន្រ្តីរាជការស៊ីវិលចំនួន ០៩នាក់ ទឹកប្រាក់សរុបចំនួន ៩១ ២៦០ ០០០រៀល មានគ្រួសារសពនិវត្តជន ចំនួន ០៨នាក់ ទឹកប្រាក់ចំនួន ៨១ ១២០ ០០០រៀល និងគ្រួសារសពជនបាត់បង់សម្បទាវិជ្ជាជីវៈ ចំនួន ០១នាក់ ទឹកប្រាក់ចំនួន ១០ ១៤០ ០០០រៀល

+ខេត្តកំពង់ធំ
-ជូនគ្រួសារសពអតីតមន្ត្រីរាជការសុីវិលចំនួន ១៣នាក់ ទឹកប្រាក់សរុបចំនួន ១២០ ៦៧៣ ៥០០រៀល

+ខេត្តកណ្តាល
-ជូនគ្រួសារសពសរុបចំនួន ០៩នាក់ ទឹកប្រាក់សរុបចំនួន ១៣៨ ៤៤៩ ៨២០រៀល មានប្រាក់ធានារ៉ាប់រងសង្គមចំនួន ០៤សព ទឹកប្រាក់ចំនួន ៤៧ ៩១៦ ៣៦០រៀល និងប្រាក់បូជាសព ប្រាក់ឧបត្ថម្ភ១លើកដំបូងចំនួន ០៥សព ទឹកប្រាក់ចំនួន ៩០ ៥៣៣ ៤៦០រៀល។

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.