ពិធីប្រគល់ប្រាក់ធនារ៉ាប់រងសង្គម ប្រាក់បូជាសព និងប្រាក់ឧបត្ថម្ភមួយលើក

ថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៦

ថ្ងៃទី២០ខែមករា ឆ្នាំ២០២៦សាខាមូលនិធិជាតិជំនួយសង្គមខេត្តឧត្តរមានជ័យ ខេត្តកំពត និងខេត្តកំពង់ស្ពឺ បានសហការជាមួយមន្ទីរស.អ.យ. និងអ.ន.ក. បានរៀបចំពិធីប្រគល់ប្រាក់ធនារ៉ាប់រងសង្គម ប្រាក់បូជាសព និងប្រាក់ឧបត្ថម្ភមួយលើកជូនគ្រួសារសពអតីតយុទ្ធជន និងគ្រួសារសពអតីតមន្ត្រីរាជការស៊ីវិលសរុបចំនួន ៣៩សពក្នុងនោះ៖
+ខេត្តឧត្តរមានជ័យ
– សពអតីតយុទ្ធជនចំនួន១២សពគឺសពនិវត្តជនចំនួន៥សពទឹកប្រាក់ចំនួន ៤៦ ៣៤៦ ៦៤០រៀលនិងសពជនពិការចំនួន៧សពទឹកប្រាក់ចំនួន១៥២ ៣២១ ៨៨០រៀល
– សពអតីតមន្ត្រីរាជការស៊ីវិលជានិវត្តជនចំនួន ១សពទឹកប្រាក់ចំនួន១០ ១៤០ ០០០រៀល ។

+ខេត្តកំពត
– គ្រួសារសពនិវត្តជន និងសពជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន ៩សព សរុបទឹកប្រាក់ចំនួន ៨៨ ៩៣០ ០០០រៀល។

+ខេត្តកំពង់ស្ពឺ
– សពនិវត្តជនមានចំនួន ១៥សព និងសពជនបាត់បង់សម្បទាវិជ្ជាជីវៈមានចំនួន ២សព សរុបទឹកប្រាក់ចំនួន ១៦៨ ២០៩ ៥០០រៀល

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.