សិក្ខាសាលាដំណាក់កាលកិច្ចសហប្រតិបត្តិការ នៃគំនិតផ្តួចផ្តើមស្តីពី “ការដឹកនាំការផ្លាស់ប្តូរដើម្បីសកម្មភាពឆ្លើយតបការប្រែប្រួលអាកាសធាតុ និងគាំពារសង្គម”
ថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៦
លោក ហួ តុលា អគ្គនាយករង មូលនិធិជាតិជំនួយសង្គម បានអញ្ជើញចូលរួមសិក្ខាសាលាដំណាក់កាលកិច្ចសហប្រតិបត្តិការ នៃគំនិតផ្តួចផ្តើមស្តីពី “ការដឹកនាំការផ្លាស់ប្តូរដើម្បីសកម្មភាពឆ្លើយតបការប្រែប្រួលអាកាសធាតុ និងគាំពារសង្គម” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម។ សិក្ខាសាលានេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ក្នុងកិច្ចសហការរៀបចំពីទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស (GIZ) នៅសណ្ឋាគាររ៉ាហ្វល ឡឺរ៉ូយ៉ាល់ ភ្នំពេញ។ សិក្ខាសាលានេះ គឺជាដំណាក់កាលកិច្ចសហប្រតិបត្តិការ (Collaborative Action Phase) នៃគំនិតផ្តួចផ្តើមខាងលើ ដែលធ្វើឡើងក្នុងគោលបំណងរៀបចំដាក់ចេញយន្តការអន្តរក្រសួង-ស្ថាប័ន ក្នុងការដោះស្រាយបញ្ហាប្រឈមដែលបានកំណត់ឲ្យមានប្រសិទ្ធភាព និងប្រកបដោយភាពបត់បែន។

















