ការចុះគាំទ្រផ្ដល់បច្ចេកទេស និងការចុះឈ្មោះប្រើប្រាស់ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ដ្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ក្រោមក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារដល់មណ្ឌលសុខភាពបើកដំណើរការថ្មីៗចំនួន២
ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៦
ខេត្តតាកែវ ថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០២៦៖ ក្រុមការងារសាខាមូលនិធិជាតិជំនួយសង្គម ខេត្តតាកែវ បានចុះគាំទ្រផ្ដល់បច្ចេកទេស និងការចុះឈ្មោះប្រើប្រាស់ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ដ្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ក្រោមក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នៅមណ្ឌលសុខភាពដែលបានបើកដំណើរការថ្មីៗគឺ៖
១. មណ្ឌលសុខភាពបឹងត្រាញ់ខាងត្បូង ស្ថិតនៅក្នុងភូមិបឹងត្រាញ់ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ
២. មណ្ឌលសុខភាពត្រឡាច ស្ថិតនៅក្នុងភូមិកន្ទួត ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ។













