ការចុះផ្សព្វផ្សាយ ស្ដីពី៖ ១.ផែនការយុទ្ធសាស្រ្ដ ម.ជ.ជ. និងផែនការសកម្មភាពឆ្នាំ២០២៦ ២.អនុក្រិត្យលេខ ៦៨ អនក្រ.បក ៣.ប្រកាសអន្តរក្រសួងលេខ ១៩៥ ស.អ.យ.
ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៦
ថ្ងៃទី២៥-២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារ ម.ជ.ជ ថ្នាក់កណ្តាល ដឹកនាំដោយលោក សាន ច័ន្ទឧត្តម អនុប្រធាននាយកដ្ឋានគោលនយោបាយនិងនីតិកម្ម និងក្រុមការងារ បានចុះផ្សព្វផ្សាយដល់សាខា ម.ជ.ជខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំស្ដីពី៖
១.ផែនការយុទ្ធសាស្រ្ដ ម.ជ.ជ និងផែនការសកម្មភាពឆ្នាំ២០២៦។
២.អនុក្រិត្យលេខ ៦៨ អនក្រ.បក ស្ដីពីការបង្កើតមូលនិធិជាតិជំនួយសង្គម ជាគ្រឹៈស្ថានសាធារណៈរដ្ឋបាល។
៣.ប្រកាសអន្តរក្រសួងលេខ ១៩៥ ស.អ.យ ស្ដីពីការរៀនចំ និងការប្រព្រឹត្តិទៅនៃសាខាមូលនិធិជាតិជំនួយសង្គម រាជធានី ខេត្ត។
នៅសាលប្រជុំមន្ទីរ ស.អ.យខេត្ត។















