ការចុះពិនិត្យផ្ទៀងផ្ទាត់ និងសម្អាតទិន្នន័យប្រជាពលរដ្ឋ ដែលបានទទួលរងផលប៉ះពាល់ និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៦
នៅថ្ងៃសៅរ៍ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៦៖ លោក ជួរ រតនៈ អគ្គនាយករងនៃមូលនិធិជាតិជំនួយសង្គម បានដឹកនាំក្រុមការងារ សហការជាមួយក្រុមការងារនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងរដ្ឋបាលខេត្តព្រះវិហារ ក្នុងការចុះពិនិត្យផ្ទៀងផ្ទាត់ និងសម្អាតទិន្នន័យប្រជាពលរដ្ឋ ដែលបានទទួលរងផលប៉ះពាល់ និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ។













