ការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនអ្នកទទួលផលក្នុង កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំតាមម្ដាយក្នុងពន្ធនាគារ
ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៦
ថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦៖
សាខាមូលនិធិជាតិជំនួយសង្គមរាជធានីភ្នំពេញ បានសហការជាមួយមន្ត្រីមណ្ឌលអប់រំកែប្រែទី២ ដើម្បីបើកផ្តល់ប្រាក់ឧបត្ថម្ភជូនអ្នកទទួលផលក្នុង កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំតាមម្ដាយក្នុងពន្ធនាគារ សរុបចំនួន៦នាក់ ស្មើនឹងទឹកប្រាក់ចំនួន ៤៨០ ០០០រៀល។

















