ការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនអ្នកទទួលផលក្នុង កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំតាមម្ដាយក្នុងពន្ធនាគារ នៅខេត្តសៀមរាប ខេត្តពោធិ៍សាត់ និងខេត្តព្រះសីហនុ

ថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២៦

ថ្ងៃទី២ និងទី៣ ខែមីនា ឆ្នាំ២០២៦៖ សាខាមូលនិធិជាតិជំនួយសង្គមខេត្តសៀមរាប ខេត្តពោធិ៍សាត់ និងខេត្តព្រះសីហនុ បានសហការជាមួយមន្ត្រីនៅពន្ធនាគារខេត្ត ដើម្បីបើកផ្តល់ប្រាក់ឧបត្ថម្ភជូនអ្នកទទួលផលក្នុង កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំតាមម្ដាយក្នុងពន្ធនាគារ សរុបចំនួន៨នាក់ ស្មើនឹងទឹកប្រាក់ចំនួន ៦៤០ ០០០រៀល ដូចជា៖

១. ខេត្តសៀមរាប បានចំនួន៣នាក់ ស្មើនឹងទឹកប្រាក់ចំនួន ២៤០ ០០០រៀលគត់

២. ខេត្តពោធិ៍សាត់ បានចំនួន១នាក់ ស្មើនឹងទឹកប្រាក់ចំនួន ៨០ ០០០រៀលគត់

៣. ខេត្តព្រះសីហនុ បានចំនួន៤នាក់ ស្មើនឹងទឹកប្រាក់ចំនួន ៣២០ ០០០រៀលគត់។

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.