ការប្រគល់មូលប្បទានប័ត្រជូនគ្រួសារសពអតីតមន្រ្តីរាជការស៊ីវិលចំនួន២១គ្រួសារនៅខេត្តកំពង់ឆ្នាំង ខេត្តស្វាយរៀង និងខេត្តបាត់ដំបង
ថ្ងៃទី ២ ខែមីនា ឆ្នាំ២០២៦
ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦៖ សាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ឆ្នាំង ខេត្តស្វាយរៀង និងខេត្តបាត់ដំបង សហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង បានប្រគល់មូលប្បទានប័ត្រ ដែលជាប្រាក់គោលនយោបាយរបបសន្តិសុខសង្គម ជូនគ្រួសារសពអតីតមន្រ្តីរាជការស៊ីវិល សរុបចំនួន២១គ្រួសារ ក្នុងនោះរួមមាន៖
១. ខេត្តកំពង់ឆ្នាំង៖ គ្រួសារសពនិវត្តជនអតីតមន្រ្តីរាជការស៊ីវិលចំនួន៦គ្រួសារ ស្មើនឹងទឹកប្រាក់សរុបចំនួន៦៦ ៧៦៦ ០៨០រៀលគត់
២. ខេត្តស្វាយរៀង៖ គ្រួសារសពនិវត្តជនអតីតមន្រ្តីរាជការស៊ីវិលចំនួន៣គ្រួសារ ស្មើនឹងទឹកប្រាក់សរុបចំនួន ៣១ ៦២០ ០០០រៀលគត់។
៣. ខេត្តបាត់ដំបង៖ គ្រួសារសពនិវត្តជនអតីតមន្រ្តីរាជការស៊ីវិលចំនួន១២គ្រួសារ ស្មើនឹងទឹកប្រាក់សរុបចំនួន ១២០ ២២៣ ០០០រៀលគត់។
*សរុបចំនួន២១គ្រួសារ ស្មើនឹងទឹកប្រាក់សរុចំនួន ២១៨ ៦១៩ ០៨០រៀលគត់។
















