ការប្រគល់មូលប្បទានប័ត្រជូនគ្រួសារសពនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈជាអតីតមន្រ្តីរាជការស៊ីវិលសរុបចំនួន២២គ្រួសារ និងប្រាក់បូជាសព-ឧបត្ថម្ភតែ១លើកជូនគ្រួសារសពជាអតីតយុទ្ធជន សរុបចំនួន៤គ្រួសារ
ថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២៦
ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦៖ សាខាមូលនិធិជាតិជំនួយសង្គមខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ខេត្តរតនគិរី ខេត្តប៉ៃលិន និងខេត្តកំពត បានប្រគល់មូលប្បទានប័ត្រ ដែលជាប្រាក់គោលនយោបាយរបបសន្តិសុខសង្គម ជូនគ្រួសារសពនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈជាអតីតមន្រ្តីរាជការស៊ីវិល សរុបចំនួន២២គ្រួសារ និងប្រាក់បូជាសព-ឧបត្ថម្ភតែ១លើកជូនគ្រួសារសពជាអតីតយុទ្ធជន សុបចំនួន៤គ្រួសារ ក្នុងនោះរួមមាន៖
១. ខេត្តសៀមរាប៖ គ្រួសារសពនិវត្តជនអតីតមន្រ្តីរាជការស៊ីវិលចំនួន៣គ្រួសារ និងប្រាក់បូជាសព-ឧបត្ថម្ភតែ១លើកជូនគ្រួសារសពអតីតយុទ្ធជន ចំនួន៤គ្រួសារ ស្មើនឹងទឹកប្រាក់ ១១៤ ១៨៤ ០៦២រៀលគត់
២. ខេត្តកំពង់ស្ពឺ៖ គ្រួសារសពនិវត្តជនអតីតមន្រ្តីរាជការស៊ីវិលចំនួន៣គ្រួសារ ស្មើនឹងទឹកប្រាក់សរុបចំនួន ៣១ ៣១០ ០០០រៀលគត់។
៣. ខេត្តរតនគិរី៖ គ្រួសារសពនិវត្តជនអតីតមន្រ្តីរាជការស៊ីវិលចំនួន៣គ្រួសារ ស្មើនឹងទឹកប្រាក់សរុបចំនួន ៣៤ ៣៨០ ០០០រៀលគត់។
៤. ខេត្តប៉ៃលិន៖ គ្រួសារសពនិវត្តជនអតីតមន្រ្តីរាជការស៊ីវិលចំនួន១គ្រួសារ ស្មើនឹងទឹកប្រាក់សរុបចំនួន ៩ ២៩៥ ០០០រៀលគត់។
៥. ខេត្តកំពត៖ គ្រួសារសពនិវត្តជន និងជនជនបាត់បង់សម្បទាវិជ្ជាជីវៈដែលជាអតីតមន្រ្តីរាជការស៊ីវិល សរុបចំនួន១២គ្រួសារ ស្មើនឹងទឹកប្រាក់សរុបចំនួន ១១៨ ១០៣ ០០០រៀលគត់។
* សរុបចំនួន២៦គ្រួសារសព ស្មើនឹងទឹកប្រាក់សរុបចំនួន ៣០៦ ២៧២ ០៦២រៀលគត់។

















