ការប្រគល់មូលប្បទានប័ត្រជូនគ្រួសារសពនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈជាអតីតមន្រ្តីរាជការស៊ីវិលសរុបចំនួន៤១គ្រួសារ
ថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២៦
ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦៖ សាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ធំ បានប្រគល់មូលប្បទានប័ត្រ ដែលជាប្រាក់គោលនយោបាយរបបសន្តិសុខសង្គម ជូនគ្រួសារសពនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈជាអតីតមន្រ្តីរាជការស៊ីវិល សរុបចំនួន៤១គ្រួសារ ក្នុងនោះរួមមាន៖
១. ខេត្តកំពង់ចាម៖ គ្រួសារសពនិវត្តជនចំនួន១៥គ្រួសារ និងជនបាត់បង់សប្បទាវិជ្ជាជីវៈចំនួន៣គ្រួសារ ដែលជាអតីតមន្រ្តីរាជការស៊ីវិល ស្មើនឹងទឹកប្រាក់ ១៧២ ៥៤៦ ០០០ រៀលគត់
២. ខេត្តបាត់ដំបង៖ គ្រួសារសពនិវត្តជនអតីតមន្រ្តីរាជការស៊ីវិលចំនួន១២គ្រួសារ ស្មើនឹងទឹកប្រាក់សរុបចំនួន ១២០ ២២៣ ០០០រៀលគត់។
៣. ខេត្តបន្ទាយមានជ័យ៖ គ្រួសារសពនិវត្តជនអតីតមន្រ្តីរាជការស៊ីវិលចំនួន៧គ្រួសារ ស្មើនឹងទឹកប្រាក់សរុបចំនួន ៧២ ២០៥ ០០០រៀលគត់។
៤. ខេត្តកំពង់ធំ៖ គ្រួសារសពនិវត្តជនអតីតមន្រ្តីរាជការស៊ីវិលចំនួន៤គ្រួសារ ស្មើនឹងទឹកប្រាក់សរុបចំនួន ៤០ ៦០៤ ៤០០រៀលគត់។
* សរុបចំនួន៤១គ្រួសារសព ស្មើនឹងទឹកប្រាក់សរុបចំនួន ៤០៥ ៥៧៨ ៤០០រៀលគត់។

















