ការផ្ដល់ប្រាក់ឧបត្ថម្ភជូនអ្នកទទួលក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនអ្នកជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំតាមម្ដាយក្នុងពន្ធនាគារ
ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៦
ថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២៦៖ សាខាមូលនិធិជាតិជំនួយសង្គមខេត្ត សហការជាមួយមន្ត្រីពន្ធនាគារខេត្តសៀមរាប បានចុះប្រគល់ប្រាក់ឧបត្ថម្ភជូនអ្នកទទួលផលក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនអ្នកជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំតាមម្ដាយក្នុងពន្ធនាគារ តាមលក្ខខណ្ឌដូចជា៖
១. ពិនិត្យក្រោយសម្រាល ចំនួន៣នាក់ ស្មើនឹងទឹកប្រាក់ចំនួន ២៤០ ០០០រៀល
២. ពេលសម្រាល ចំនួន១នាក់ ស្មើនឹងទឹកប្រាក់ចំនួន ៤០០ ០០០រៀល។
សរុបចំនួន ៦៤០ ០០០រៀល។









