ការផ្ដល់ប្រាក់ឧបត្ថម្ភជូនអ្នកទទួលផលក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំតាមម្ដាយក្នុងពន្ធនាគារ
ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២៦
ថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦៖ សាខាមូលនិធិជាតិជំនួយសង្គមខេត្តព្រះសីហនុ សហការជាមួយមន្ត្រីពន្ធនាគារខេត្ត បានចុះប្រគល់ប្រាក់ឧបត្ថម្ភជូនអ្នកទទួលផលក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំតាមម្ដាយក្នុងពន្ធនាគារចំនួន២នាក់ នឹងស្មើទឹកប្រាក់សរុបចំនួន ១៦០ ០០០រៀល។
រូបភាពពី៖ សាខាម.ជ.ជ. ខេត្តព្រះសីហនុ









