កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃក្រុមប្រឹក្សាជាតិគាំពារសង្គម

ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២៦

ទីស្ដីការក្រសួងសេដ្ឋកិច្ច ​និងហិ​រញ្ញវត្ថុ៖  នាព្រឹកថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃមូលនិធិជាតិជំនួយសង្គម បានអញ្ជេីញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃក្រុមប្រឹក្សាជាតិគាំពារសង្គម ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើសេចក្តី​ព្រាង​“ផែនការ​ប្រតិបត្តិ​ស្តីពី​ការ​អនុវត្ត​​គោល​ការណ៍​ណែនាំ​ស្តីពី​ក្របខណ្ឌកិច្ច​គាំពារ​សង្គម​ឆ្លើយតប​នឹង​គ្រោះអាសន្ន​ ឆ្នាំ​២០២៥​-២០៣០​” ក្រោមអធិបតីភាព លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ នៃក្រុមប្រឹក្សាជាតិគាំពារសង្គម។ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ​លោកជំទាវ តំណាងក្រសួងស្ថាប័ន ដែលជាអនុប្រធាន សមាជិកនៃក្រុមប្រឹក្សាជាតិគាំពារសង្គម និងមន្ត្រីជំនាញពាក់ព័ន្ធ។

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.