កិច្ចប្រជុំចុះផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ មូលនិធិជាតិជំនួយសង្គម និងផែនការសកម្មភាពឆ្នាំ២០២៦
ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៦
សាខាម.ជ.ជ. ខេត្តតាកែវ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦៖ លោក លូង សុខខេង ប្រធាននាយកដ្ឋានគោលនយោបាយ និងនីតិកម្ម នៃមូលនិធិជាតិជំនួយសង្គម បានអញ្ជើញដឹកនាំកិច្ចប្រជុំចុះផ្សព្វផ្សាយស្តីពី៖
– ផែនការយុទ្ធសាស្ត្រ ម.ជ.ជនិង ផែនការសកម្មភាពឆ្នាំ២០២៦
– អនុក្រឹត្យលេខ៦៨អនក្រ.បក ស្តីពីការបង្កើតមូលនិធិជាតិជំនួយសង្គម ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល
-ប្រកាសអន្តរក្រសួងលេខ១៩៥ស.អ.យ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃសាខាមូនិធិជាតិជំនួយសង្គមរាជធីខេត្ត។ មានការចូលរួមពីលោកប្រធានសាខា អនុប្រធានសាខា និងមន្រ្តីជំនាញនៃមូលនិធិជាតិជំនួយសង្គម ។














