កិច្ចប្រជុំចុះផ្សព្វផ្សាយអនុក្រឹត្យលេខ ២៦៥ អនក្រ.បក

ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២៦

ថ្ងៃទី១០-១២ ខែកុម្ភៈ ឆ្នាំ២០២៦៖ លោក ខឹម សំអាត អគ្គនាយករងទទួលបន្ទុកអង្គភាពសវនកម្មផ្ទៃក្នុង បានអញ្ជើញដឹកនាំកិច្ចប្រជុំចុះផ្សព្វផ្សាយស្តីពីអនុក្រឹត្យលេខ ២៦៥ អនក្រ.បក ស្តីពី “ការរៀបចំ និងការប្រព្រឹត្តទៅនៃអង្គភាពសវនកម្មផ្ទៃក្នុង”ដល់ថ្នាក់ដឹកនាំ និងមន្ត្រីសាខាមូលនិធិជាតិជំនួយសង្គមខេត្តព្រះសីហនុ និងខេត្តកោះកុង។ការផ្សព្វផ្សាយអនុក្រឹត្យនេះរៀបចំឡើងក្នុងគោលបំណងដើម្បីបញ្រ្ជាបការយល់ដឹងអំពីតួនាទីភារកិច្ចរបស់អង្គភាពសវនកម្មផ្ទៃក្នុង និង ជាពិសេស ករណីយកិច្ចរបស់សវនដ្ឋាន។លោកប្រធានសាខា អនុប្រធានសាខា និងមន្រ្តីជំនាញនៃមូលនិធិជាតិជំនួយសង្គម ។កម្មវិធីនេះមានការអញ្ជើញចូលរួមពីលោកប្រធានអង្គភាពសវនកម្មផ្ទៃក្នុង លោកស្រីអនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុង លោក លោកស្រីប្រធានសាខាមូលនិធិជាតិជំនួយសង្គម និងមន្ត្រីជំនាញនៃសាខាមូលនិធិជាតិជំនួយសង្គម ។

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.