កិច្ចប្រជុំផ្សព្វផ្សាយតាមប្រព័ន្ធនិម្មិត (Zoom Online Meeting) អំពីការពង្រឹងការឣនុវត្ត “សារាចរ ស្តីពីការអនុវត្តច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ និងការប្រើប្រាស់ថវិកាសម្រាប់កិច្ចដំណើរការរដ្ឋបាលឆ្នាំ២០២៦ និងនីតិវិធីអនុវត្តថវិកាសម្រាប់សាខាមូលនិធិជាតិជំនួយសង្គម”។
ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៦
នៅរសៀល ថ្ងៃសុក្រ ២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦, លោកជំទាវ ឣ៊ុយ ច័ន្ទនិមល ឣគ្គនាយករង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាឣគ្គនាយក
នៃមូលនិធិជាតិជំនួយសង្គម បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយតាមប្រព័ន្ធនិម្មិត (Zoom Online Meeting) អំពីការពង្រឹងការឣនុវត្ត “សារាចរ ស្តីពីការអនុវត្តច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ និងការប្រើប្រាស់ថវិកាសម្រាប់កិច្ចដំណើរការរដ្ឋបាលឆ្នាំ២០២៦ និងនីតិវិធីអនុវត្តថវិកាសម្រាប់សាខាមូលនិធិជាតិជំនួយសង្គម”។
ដោយមានការអញ្ជើញចូលរួម ផ្ទាល់ និងតាមរយប្រព័ន្ធonline ពីសំណាក់លោក លោកស្រីប្រធានសាខាមូលនិធិជាតិជំនួយសង្គមទាំង ២៥ រាជធានី-ខេត្ត និងមន្ត្រីជំនាញដែលជាជនបង្គោលថវិការរបស់សាខា ព្រមទាំងក្រុមការងារ នៃនាយកដ្ឋានគ្រប់គ្រងថវិកា ហិរញ្ញវត្ថុ និងគណនេយ្យ
នៃមូលនិធិជាតិជំនួយសង្គម

ប្រមាណ ៥០រូប។
















