កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងដំបូង «គោលនយោបាយជាតិស្តីពី សង្គមកិច្ច»
ថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៦
នារសៀល ថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦ លោក ហួ តុលា អគ្គនាយករងមូលនិធិជាតិជំនួយសង្គមតំណាង ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃមូលនិធិជាតិជំនួយសង្គម បានអញ្ជើញចូលរួម កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងដំបូង «គោលនយោបាយជាតិស្តីពី សង្គមកិច្ច» ក្រោមអធីបតីភាព ឯកឧត្តមបណ្ឌិត អុល រ៉ូ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជនបានអញ្ជើញចូលរួមជាអធិបតី ។កិច្ចប្រជុំខាងលើមានគោលបំណងកែសម្រួល និងឯកភាពគ្នា សម្រេចឱ្យបាននូវចក្ខុវិស័យ គោលបំណង គោលដៅ និងយុទ្ធសាស្ត្រ ដែលត្រូវកំណត់នៅក្នុងទម្រង់គោលនយោបាយ ដែលបានណែនាំដោយទីស្តីការគណៈរដ្ឋមន្ត្រី។ ដោយមានការចូលរួមពី ឯកឧត្តម អគ្គនាយក អគ្គលេខាធិការរង អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញតំណាងអង្គភាពទាំងអស់ក្រោមឱវាទក្រសួងស.អ.យ.។
















