កិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការត្រៀមអនុវត្តកម្មវិធីជំនួយសង្គមពិសេសរបស់រាជរដ្ឋាភិបាល សម្រាប់ជនភៀសសឹក នៅតាមតំបន់ដែលមានជម្លោះព្រំដែន
ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៦
មូលនិធិជាតិជំនួយសង្គម ថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦៖ ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការត្រៀមអនុវត្តកម្មវិធីជំនួយសង្គមពិសេសរបស់រាជរដ្ឋាភិបាល សម្រាប់ជនភៀសសឹក នៅតាមតំបន់ដែលមានជម្លោះព្រំដែន។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រីអគ្គនាយករង លោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្រ្តីជំនាញនៃមូលនិធិជាតិជំនួយសង្គម។

















