កិច្ចប្រជុំពិភាក្សាពិនិត្យកែសម្រួលប្រកាសស្តីពីនីតិវិធីអនុវត្តរបបឧបត្ថម្ភគោលនយោបាយចំពោះជនពលី ជនមរណៈ ជនពិការ និវត្តជន ជនបាត់បង់ សមត្ថភាពការងារ និងគ្រួសារ

ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៦

មូលនិធិជាតិជំនួយសង្គម ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦៖ លោក លូង សុខខេង ប្រធាននាយកដ្ឋានគោលនយោបាយ និងនីតិកម្ម នៃមូលនិធិជាតិជំនួយសង្គម បានអញ្ជើញបានដឹកនាំកិច្ចប្រជុំពិភាក្សាពិនិត្យកែសម្រួលប្រកាសស្តីពីនីតិវិធីអនុវត្តរបបឧបត្ថម្ភគោលនយោបាយចំពោះជនពលី ជនមរណៈ ជនពិការ និវត្តជន ជនបាត់បង់ សមត្ថភាពការងារ និងគ្រួសារ ជាមួយមន្រ្តីជំនាញមកពីនាយកដ្ឋានគ្រប់គ្រងសេវា និងរបបឧបត្ថម្ភតាវកាលិក នៃមូលនិធិជាតិជំនួយសង្គម។ ដោយមានការចូលរួមពីលោក លោកស្រីអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្រ្តីជំនាញនៃមូលនិធិជាតិជំនួយសង្គម។

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.