កិច្ចប្រជុំស្តីពីការផ្ទេរយោធិនពិការ និងនិវត្តជនជាអតីតមន្រ្តី CMAC ពីក្រសួងការពារជាតិ ឱ្យមកទទួលប្រាក់ឧបត្ថម្ភគោលនយោបាយប្រចាំខែ នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

ថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២៦

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ ៖ ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានអញ្ជើញជួបប្រជុំពិភាក្សាជាមួយតំណាងក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការផ្ទេរយោធិនពិការ និងនិវត្តជនជាអតីតមន្រ្តី CMAC ពីក្រសួងការពារជាតិ ឱ្យមកទទួលប្រាក់ឧបត្ថម្ភគោលនយោបាយប្រចាំខែ នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។ ដោយមានការអញ្ជើញចូលរួមពី លោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន អង្គភាព លោកអនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញនៃមូលនិធិជាតិជំនួយសង្គម។

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.