កិច្ចប្រជុំស្តីពី កិច្ចសហការក្នុងការផ្សព្វផ្សាយកម្មវិធីជាតិ និងរបបក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា
ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៦
ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦៖លោកស្រី ប្រាក់ ថាវៈភារី អគ្គនាយករង តំណាង ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី កិច្ចសហការក្នុងការផ្សព្វផ្សាយកម្មវិធីជាតិ និងរបបក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា។ កិច្ចប្រជុំនេះរៀចំឡើងក្នុងគោលបំណងពិភាក្សាលើយន្តការដើម្បីពង្រឹង កិច្ចសហការបន្ថែមក្នុងចំណោមក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយអត្ថប្រយោជន៍គាំពារសង្គម ដល់ក្រុមគោលដៅ និងភាគីពាក់ព័ន្ធ ។ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញតំណាងក្រសួងស្ថាប័ន ។














