កិច្ចពិភាក្សារវាង មូលនិធិជាតិជំនួយសង្គម និងតំណាងរបស់អង្គការ ILO ស្តីពីការសិក្សាស្វែងយល់អំពីការអនុវត្ត ក្របខណ្ឌគោលនយោបាយថែទាំ (Care Policy Ecosystem)
ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៦
អគារ ម.ជ.ជ. ថ្ងៃចន្ទ ទី១៩ ខែមករា ឆ្នាំ២០២៦៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមប្រតិភូអគ្គនាយកមូលនិធិជាតិជំនួយសង្គម លោក ហួ តុលា អគ្គនាយករង បានអញ្ជើញជួបពិភាក្សាជាមួយអ្នកស្រាវជ្រាវឯករាជ្យរបស់អង្គការ ILO ស្តីពីការសិក្សាស្វែងយល់អំពីការអនុវត្ត ក្របខណ្ឌគោលនយោបាយថែទាំ (Care Policy Ecosystem) របស់មូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុនីតិសម្បទា។ កិច្ចពិភាក្សាបានផ្តោតលើការអនុវត្ត និងការវាយតម្លៃ អំពីការអនុវត្ត ក្របខណ្ឌគោលនយោបាយថែទាំ (Care Policy Ecosystem) របស់មូលនិធិជាតិជំនួយសង្គម និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុនីតិសម្បទា ព្រមទាំងការជំរុញពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគាំទ្រក្នុងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម។













