កិច្ចពិភាក្សាស្វែងយល់អំពីក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ផ្តោតលើកម្មវិធីជាតិជំនួយសង្គម

ថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៦

អគារ ម.ជ.ជ. ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម លោក ហួ តុលា អគ្គនាយករង បានអញ្ជើញជួបជាមួយលោកបណ្ឌិត TapasR.Dash ទីប្រឹក្សាស្រាវជ្រាវ និងជាសាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ច តំណាងអង្គការអុកស្វាម (OXFAM) ក្នុងកិច្ចពិភាក្សាស្វែងយល់អំពីក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ផ្តោតលើកម្មវិធីជាតិជំនួយសង្គម។ កិច្ចពិភាក្សានេះមានគោលបំណងស្វែងយល់ពីគម្លាត ដំណោះស្រាយបញ្ហាប្រឈម និងពង្រីកកិច្ចសហប្រតិបត្តិការរវាងមូលនិធិជាតិជំនួយសង្គម ជាមួយអង្គការអុកស្វាម និងសម្ព័ន្ធ SP4ALL ដោយផ្ដោតលើក្របខណ្ឌគោលនយោបាយ យន្តការអភិបាលកិច្ច យន្តការត្រួតពិនិត្យ យន្តការប្រតិបត្តិ និងការវាយតម្លៃជារួមលើការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ផ្តោតលើកម្មវិធីជាតិជំនួយសង្គម។

ជាកិច្ចបញ្ចប់ លោក ហួ តុលា អគ្គនាយករង ម.ជ.ជ. បានស្នើឱ្យមានការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងមូលនិធិជាតិជាតិជំនួយសង្គម អង្គការអុកស្វាម (OXFAM) និងសម្ព័ន្ធ SP4ALL ក្នុងគោលបំណង គាំទ្រការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម២០២៤-២០៣៥។

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.