ក្រុមការងារមូលនិធិជាតិជំនួយសង្គមនាំយកថវិកាបូជាសពមួយលើកដំបូងជូនដល់គ្រួសារសពជនពិការដែលជាអតីតយុទ្ធជន ចំនួន ០១គ្រួសារ
ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៦
ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ លោក ទិព្វ សាវ៉ាន ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ឆ្នាំង រួមជាមួយសហការី បានចុះសួរសុខទុក្ខ និងនាំយកនូវថវិកាបូជាសព មួយលើកដំបូងដែលមានទឹកប្រាក់សរុបចំនួន ១៥.៧៦៧.០០០រៀល ដេីម្បីប្រគល់ជូនដល់គ្រួសារសពជនពិការដែលជាអតីតយុទ្ធជន ចំនួន ០១គ្រួសារដល់គេហដ្ឋាន ស្ថិតនៅ ភូមិឈូក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។










