ថ្នាក់ដឹកនាំមូលនិធិជាតិជំនួយសង្គមអញ្ជើញគោរពវិញ្ញាណក្ខន្ធ ម្តាយបង្កើតរបស់ លោក អូម បណ្ឌិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តព្រៃវែង

ថ្ងៃទី ២ ខែមីនា ឆ្នាំ២០២៦

ថ្ងៃចន្ទ ១៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦៖ ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានអញ្ជើញអមដំណើរ ឯកឧត្ដមបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមូលនិធិជាតិជំនួយសង្គម ចូលរួមគោរពវិញ្ញាណក្ខន្ធ ឧបាសិការ ឡោ សគន្ធសួគ៌ា ត្រូវជាម្តាយបង្កើតរបស់ លោក អូម បណ្ឌិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តព្រៃវែង ដែលបានទទួលមរណភាព នៅថ្ងៃសៅរ៍ ១២កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងជន្មាយុ ៦៦ឆ្នាំ វេលាម៉ោង ៣:៥៤នាទីព្រឹក ដោយរោគាពាធ។ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ លោក អគ្គនាយករង លោកប្រធាននាយកដ្ឋាន អង្គភាព លោកអនុប្រធាននាយកដ្ឋាន នៃមូលនិធិជាតិជំនួយសង្គម។

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.