បើកប្រាក់គោលនយោបាយធានារ៉ាប់រងប្រាក់បូជាសព និងប្រាក់ឧបត្ថម្ភ១លើក ជូនគ្រួសារសពអតីតយុទ្ធជន និងគ្រួសារសពអតីតមន្រ្តីរាជការស៊ីវិលនៅខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តត្បូងឃ្មុំ
ថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៦
ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ សាខា ម.ជ.ជ ខេត្តបានរៀបចំបើកប្រាក់គោលនយោបាយធានារ៉ាប់រង ប្រាក់បូជាសព និងប្រាក់ឧបត្ថម្ភ១លើក ជូន៖
+ខេត្តបាត់ដំបង
ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន ៨នាក់ សរុបទឹកប្រាក់ចំនួន ១៥២,៣៦៨,១២២រៀល
+ខេត្តបន្ទាយមានជ័យ
ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន ១០សព ក្នុងនោះសពនិវត្តជនចំនួន ៤សព និងសពជនពិការចំនួន ៦សព ដែលមានមូលប្បទានប័ត្រចំនួន ៣សន្លឹក មានថវិកាសរុបចំនួន ១៦០,៧០១,៥៧៥រៀល
+ខេត្តត្បូងឃ្មុំ
ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន ៤នាក់ សរុបទឹកប្រាក់ចំនួន ៥៦,៣៣២,៥៦០រៀល និងគ្រួសារសពអតីតមន្រ្តីរាជការស៊ីវិលចំនួន ៥នាក់ សរុបចំនួន៥០,៧០០,០០០រៀល។

















