បើកប្រាក់ធានារ៉ាប់រងសង្គម ដែលជាប្រាក់គោលនយោបាយរបស់រាជរដ្ឋភិបាលគ្រួសារសពអតីតយុទ្ធជន ចំនួន ៥សព មកពីខេត្តកែប ខេត្តកំពង់ស្ពឺ និងខេត្តប៉ៃលិន
ថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៦
ថ្ងៃទី១០-១១ ខែមីនា ឆ្នាំ២០២៦ សាខាម.ជ.ជ.ខេត្តកែប ខេត្តកំពង់ស្ពឺ និងខេត្តប៉ៃលិន បានរៀបចំបើកប្រាក់ធានារ៉ាប់រងសង្គម ដែលជាប្រាក់គោលនយោបាយរបស់រាជរដ្ឋភិបាល ជូនដល់៖
+ខេត្តកែប
ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ១សព ដែលមានទឹកប្រាក់ចំនួន១៣,៩៨១,០៨០រៀល។
+ខេត្តកំពង់ស្ពឺ
ជូនគ្រួសារសពអតីតយុទ្ធជន ជាសពជនពិការចំនួន ១សព ស្មើនឹងទឹកប្រាក់ ១៨,៣៧០,៥០០រៀល។
+ខេត្តប៉ៃលិន
ជូនគ្រួសារសពជាអតីតយុទ្ធជន ចំនួន ៣សពជាមូលប្បទានបត្រ និងសាច់ប្រាក់សរុប៥២,០៥៧,៤៧០រៀល។

















