ការបោះឆ្នោតជ្រើសរើសតំណាងបុគ្គលិកជាសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសម្រាប់អាណិត្តទី២

ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៥

បោះឆ្នោតជ្រើសរើសតំណាងបុគ្គលិកជាសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសម្រាប់អាណិត្តទី២
————
នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា នារសៀលថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥៖ ឯកឧត្តមបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ នៃក្រសួងស.អ.យ. និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជាតិជំនួយសង្គម បានអញ្ជើញចូលរួមក្នុងកម្មវិធីបោះឆ្នោតជ្រើសរើសតំណាងបុគ្គលិកជាសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសម្រាប់អាណិត្តទី២។

ក្រោមការបោះឆ្នោតយ៉ាងសុគ្រឹត និងយុត្តិធម៌ ហើយដោយទទួលបានសេចក្តីទុកចិត្តពីថា្នក់ដឹកនាំ មន្ត្រីក្រោមឱវាទ និងបុគ្គលិកនៃ ម.ជ.ជ. ទាំងអស់ ជាលទ្ធផលក្រោយការបោះឆ្នោតទូរទាំង 25សាខារាជធានីខេត្ត និងថ្នាក់កណ្តាល លោកជំទាវ អ៊ុយ ច័ន្ទនិមល អគ្គនាយករង នៃមូលនិធិជាតិជំនួយសង្គម ត្រូវបានជាប់ឆ្នោត និងជ្រើសតាំងក្លាយជាអ្នកតំណាងបុគ្គលិក និងជាសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គមសម្រាប់អាណិត្តទី២ ។

សមាសភាពអ្នកចូលរួមមាន លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកថ្នាក់កណ្ដាល និងសាខាទាំង២៥ រាជធានី ខេត្ត នៃមូលនិធិជាតិជំនួយសង្គមទាំងអស់។

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.