ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៦
ទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្ងៃពុធ ៩កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ៖ ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានអញ្ជើញចូលរួមកម្មវិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ សន្និបាតនេះមានការអញ្ជើញចូលរួម ពីសំណាក់ លោកជំទាវ សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការតំណាងក្រសួងស្ថាប័ន និងលោក លោកស្រី ថ្នាក់ដឹកនាំ ប្រធានមន្ទីរ ស.អ.យ. និងប្រធានសាខានៃ ម.ជ.ជ.ទាំង២៥ រាជធានី ខេត្ត។ ក្នុងគោលបំណងដើម្បីបង្ហាញនូវសមិទ្ធផលការងារក្នុងការអនុវត្តកម្មវិធីនៅឆ្នាំ២០២៥ បញ្ហាប្រឈមនៃការទទួលបានសមិទ្ធផលទាំងនេះ និងទិសដៅអនុវត្តបន្តនៅឆ្នាំ២០២៦។

















