ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៥ និងលើកទិសដៅការងារឆ្នាំ ២០២៦ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៦

ទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦៖ ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានអញ្ជើញចូលរួមកម្មវិធីបើក សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៥ និងលើកទិសដៅការងារឆ្នាំ ២០២៦របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រោមអធីបតីភាព ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ សន្និបាតនេះមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងលោក លោកស្រី ថ្នាក់ដឹកនាំ ប្រធានមន្ទីរ ស.អ.យ. និងប្រធានសាខានៃ ម.ជ.ជ. ទាំង២៥ រាជធានី ខេត្ត។ ក្នុងគោលបំណងដើម្បីបង្ហាញនូវសមិទ្ធផលការងារក្នុងការអនុវត្តកម្មវិធីនៅឆ្នាំ២០២៥ បញ្ហាប្រឈមនៃការទទួលបានសមិទ្ធផលទាំងនេះ និងទិសដៅអនុវត្តបន្តនៅឆ្នាំ២០២៦។

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.