ពិធីប្រគល់ប្រាក់ធានារ៉ាប់រងសង្គម ប្រាក់បូជាសព និងប្រាក់ឧបត្ថម្ភ១លើក ជូនគ្រួសារសពអតីតយុទ្ធជន និងអតីតមន្ត្រីរាជការសុីវិល
ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៦
ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប បានរៀបចំពិធីប្រគល់ប្រាក់ធានារ៉ាប់រងសង្គម ប្រាក់បូជាសព និងប្រាក់ឧបត្ថម្ភ១លើក ជូនគ្រួសារសពចំនួន ៣៨សព ក្នុងនោះមាន៖
+ខេត្តបន្ទាយមានជ័យ
-គ្រួសារសពអតីតមន្រ្តីរាជការស៊ីវិល ចំនួន ១០គ្រួសារ មានទឹកប្រាក់សរុបចំនួន ១០៨ ០៣៧ ០០០រៀលគត់
-គ្រួសារសពអតីតយុទ្ធជន ចំនួន ១៣សព ក្នុងនោះសពនិវត្តជនចំនួន ៨សព និងសពជនពិការចំនួន ៥សព មានទឹកប្រាក់សរុបចំនួន ១៧៥ ៨៧០ ៧៤០រៀល
+ខេត្តសៀមរាប
-គ្រួសារសពនិវត្តជនចំនួន ១៤នាក់ មានទឹកប្រាក់សរុបចំនួន ១៤៤ ៤៦៧ ៩០០រៀល
-គ្រួសារសពជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន ១នាក់ មានទឹកប្រាក់សរុបចំនួន ១០ ១៤០ ០០០រៀល

















