ពិធីប្រគល់ប្រាក់បូជាសព ប្រាក់ឧបត្ថម្ភមួយលើកដំបូង និងប្រាក់ធានារ៉ាប់រងសង្គម
ថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៦
ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ សាខាមូលនិធិជាតិជំនួយសង្គម ខេត្តស្វាយរៀង តាកែវ និងខេត្តពោធិ៍សាត់ សហការជាមួយ អ.ន.ក.ខេត្ត បានរៀបចំពិធីប្រគល់ប្រាក់បូជាសព ប្រាក់ឧបត្ថម្ភមួយលើកដំបូង និងប្រាក់ធានារ៉ាប់រងសង្គម ជូនគ្រួសារសពអតីតយុទ្ធជន និងអតីតមន្រ្តីរាជការស៊ីវិចំនួន ៥០គ្រួសារ រួមមាន៖
+ខេត្តស្វាយរៀង
-គ្រួសារជនពិការ ចំនួន ០២គ្រួសារ សរុបទឹកប្រាក់ចំនួន ៥១ ៦៣៤ ៥០០រៀល
-គ្រួសារនិវត្តជន ចំនួន ០៩គ្រួសារ ទឹកប្រាក់សរុបចំនួន ១០៧ ៥៥៦ ០០០រៀល
+ខេត្តតាកែវ
ជូនដល់គ្រួសារសពនិវត្តជន និងសពអតីតយុទ្ធជនចំនួន ២៨គ្រួសារក្នុងនោះមាន៖
១.ផ្នែកគ្រប់គ្រងអតីតមន្រ្តីរាជការស៊ីវិល
– គ្រួសារសពនិវត្តជនចំនួន ១២គ្រួសារ
២.ផ្នែកគ្រប់គ្រងអតីតយុទ្ធជន
– គ្រួសារសពនិវត្តជនចំនួន ១០គ្រួសារ
– គ្រួសារសពជនពិការចំនួន ០៦គ្រួសារ
ទឹកប្រាក់សរុបចំនួន ៣៣៨ ៥៣៧ ១២០រៀល
+ខេត្តពោធិ៍សាត់
ជូនគ្រួសារសពអតីតមន្ត្រីរាជការស៉ីវិលសរុបចំនួន ១១គ្រសារ ទឹកប្រាក់សរុបចំនួន ១១១ ៥៥២ ០០០រៀល។

















