ពិធីប្រគល់មូលប្បទានបត្រ និងប្រាក់គោលនយោបាយរបបសន្តិសុខសង្គម១២ខែ ប្រាក់បូជាសព ប្រាក់ឧបត្ថម្ភមួយលើកជូនគ្រួសារសពអតីតយុទ្ធជន

ថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៦

ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦៖ សាខាមូលនិធិជាតិជំនួយសង្គមខេត្តស្ទឹងត្រែង សហការជាមួយសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ដឹកនាំដោយ ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរង តំណាងឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តស្ទឹងត្រែង ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ទីរ ស.អ.យ. កងកម្លាំងទាំងបីប្រភេទ អភិបាលក្រុងស្ទឹងត្រែង ស្រុកសៀមបូក ស្រុកថាឡាបរិវ៉ាត់ និងអធិការក្រុងស្រុកទាំងបី បានរៀបចំពិធីប្រគល់មូលប្បទានបត្រ និងប្រាក់គោលនយោបាយរបបសន្តិសុខសង្គម១២ខែ ប្រាក់បូជាសព ប្រាក់ឧបត្ថម្ភមួយលើកជូនគ្រួសារសពអតីតយុទ្ធជនចំនួន ចំនួន១០គ្រួសារ សរុបទឹកប្រាក់សរុបចំនួន ១១៧.១៣៩.០៨០ រៀលគត់។

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.