មូលនិធិជាតិជំនួយសង្គម បានក្លាយជាសមាជិកស្ថាបនិក របស់សមាគមសោធនសម្រាប់មន្ត្រីរាជការស៊ីវិលតំបន់អាស៊ី (ACSPA)
ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៣
នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមូលនិធិជាតិជំនួយសង្គម បានដឹកនាំគណៈប្រតិភូ មូលនិធិជាតិជំនួយសង្គម ដើម្បីចូលរួមថ្លៃងសុន្ទកថាក្នុងនាមជាប្រទេសសមាជិកស្ថាបនិក និងចុះហត្ថលេខាបង្កើតសមាគមសោធនសម្រាប់មន្ត្រីរាជការស៊ីវិលតំបន់អាស៊ី (ACSPA) ដែលត្រូវបានបង្កើតឡើងជាលើកដំបូងក្នុងតំបន់អាស៊ី ហើយបានប្រកាសដាក់ឲ្យដំណើរការក្នុងកិច្ចប្រជុំលើកទី១ នៅក្នុងកិច្ចប្រជុំនៅកោះជេជូ នៃប្រទេសសាធារណៈរដ្ឋកូរ៉េ ដោយមានអ្នកចូលរួមពីបណ្តាប្រទេសជាសមាជិកចំនួន៦ប្រទេស ក្រោមអធិបតីនៃនាយកប្រតិបត្តិរបស់គ្រឹះស្ថានទាំង៦ ដែលជាសមាជិកស្ថាបនិក សមាគម ដែល ៤រូប រួមមានប្រទេសឥណ្ឌូនេស៊ី ប្រទេសហ្វីលីពីន សាធារណរដ្ឋកូរ៉េ និង ឯកឧត្តម ឈួរ សុបញ្ញា នៃប្រទេសកម្ពុជា បានចូលរួមផ្ទាល់ ខណៈប្រទេសថៃ និងប្រទេសម៉ាឡេស៊ី បានចូលរួមចុះហត្ថលេខាតាមរយៈអនឡាញ។