វគ្គបណ្តុះបណ្តាលស្តីពី “ប្រព័ន្ធគាំពារសង្គមឆ្លើយតបនឹងយេនឌ័រ”
ថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៦
ខេត្តកំពង់ចាម៖ នាថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ ដោយបានការអនុញ្ញាតពីឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម លោក ហួ តុលា អគ្គនាយករង បានអញ្ជើញចូលរួមជាតំណាងមូលនិធិជាតិជំនួយសង្គម និងជាគ្រូបង្គោលចែករំលែកក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ប្រព័ន្ធគាំពារសង្គមឆ្លើយតបនឹងយេនឌ័រ» ដែលរៀបចំដោយ អគ្គលេខាធិការដា្ឋនក្រុមប្រឹក្សាជាតិគាំពារសង្គម ក្រោមកិច្ចគាំទ្រដោយមូលនិធិសហប្រជាជាតិដើម្បីកុមារប្រចាំនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីតំណាងមន្ទីរអបរំ មន្ទីរសុខាភិបាល មន្ទីរសង្គមកិច្ច មន្ទីរកិច្ចការនារី មន្ទីរផែនការ សាខាមូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) និងសាខាបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) ខេត្តកំពង់ឆ្នាំង កំពត កំពង់ធំ ព្រៃវែង ស្វាយរៀង កណ្តាល សៀមរាប កែប ព្រះសីហនុ និងមណ្ឌលគិរី ប្រមាណ ៧០ រូប។

















