សាររំលែកទុក្ខ ជូនចំពោះ លោក វុទ្ធី សុខមេសា និងក្រុមគ្រួសារជាទីរាប់អាន
ថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២៥
សាររំលែកទុក្ខ ជូនចំពោះ «លោក វុទ្ធី សុខមេសា និងក្រុមគ្រួសារជាទីរាប់អាន»
—
យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងជាមន្ត្រីទាំងអស់ នៃមូលនិធិជាតិជំនួយសង្គម និងក្នុងនាមខ្ញុំផ្ទាល់ ពិតជាមានក្ដីសោកស្ដាយយ៉ាងក្រៃលែងជាទីបំផុតដោយទទួលបានដំណឹងថា ឧបាសក ថោង វ៉ន ត្រូវជាជីតាបង្កើតរបស់ លោក វុទ្ធី សុខមេសា បុគ្គលិកនៃមូលនិធិជាតិជំនួយសង្គម បានទទួលមរណភាព នៅថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០០:៤៥នាទីរំលងអាធ្រាត ក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាពាធ។
យើងខ្ញុំសូមឧទ្ទិសបួងសួងវិញ្ញាណក្ខន្ធលោកបានទៅកាន់សុគតិភព។