សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីការរៀបចំសំណើសុំមូលនិធិសម្រាប់ឆ្លើយតបការបាត់បង់ និងការខូចខាតសម្រាប់ប្រទេសកម្ពុជា-National Consultation Workshop on the Proposal Development for Fund for Responding to Loss and Damage for Cambodia.
ថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៦
ក្រសួងបរិស្ថាន៖ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ដោយបានការអនុញ្ញាតពីឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការក្រសួង ស.អ.យ. និងជាប្រធានក្រុមប្រឹក្សាភិបាល មូលនិធិជាតិជំនួយសង្គម លោក ហួ តុលា អគ្គនាយករង បានអញ្ជើញចូលរួមជាតំណាងមូលនិធិជាតិជំនួយសង្គម សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីការរៀបចំសំណើសុំមូលនិធិសម្រាប់ឆ្លើយតបការបាត់បង់ និងការខូចខាតសម្រាប់ប្រទេសកម្ពុជា
ដែលរៀបចំដោយ ក្រសួងបរិស្ថាន ក្រោមកិច្ចគាំទ្រដោយមូលនិធិសហប្រជាជាតិដើម្បីកុមារប្រចាំនៅកម្ពុជា (UNICEF) និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន និងអង្គការដៃគូផងដែរ។

















