សេចក្តីជូនដំណឹង
ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៥
សេចក្តីជូនដំណឹង
——–
សូមគោរពជម្រាបជូនសាធារណៈជន នៅក្នុងបណ្តាញសង្គមទាំងអស់ មេត្តាជ្រាបថា ឆាណែលតេលេក្រាមផ្លូវការ របស់មូលនិធិជាតិជំនួយសង្គម ត្រូវបានជនខិលខូចលួចបន្លំបង្កើតថ្មីមួយដោយប្រើឈ្មោះ ជំនួយរបស់រដ្ឋមន្រ្តីហិរញ្ញវត្ថុ (ដូចរូបភ្ជាប់) ដែលនេះមិនមែនជាឆាណែលតេលេក្រាមផ្លូវការពិត ដែលយើងកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន ដើម្បីឱ្យបងប្អូនធ្វើការទាក់ទងទៅក្នុងការចុះឈ្មោះចូលកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងបងប្អូនសាធារណៈជនមួយចំនួននៅតាមបណ្តាក្រសួង-ស្ថាប័ននានា ដោយបានផ្ញើសារអក្សរ ឬ File ដើម្បីទំនាក់ទំនងករណីចុះឈ្មោះទទួលបានប្រាក់ឧបត្ថម្ភពីជំនួយរបស់រដ្ឋមន្រ្តីហិរញ្ញវត្ថុ ។
បច្ចុប្បន្នយើងខ្ញុំបាទកំពុងរៀបចំឯកសារដើម្បីដាក់ពាក្យបណ្តឹង ទៅក្រសួងមហាផ្ទៃ ដើម្បីធ្វើការស៊ើបអង្កេតរកជនខិលខូចមកផ្តន្ទាទោសតាមផ្លូវច្បាប់។
អាស្រ័យហេតុនេះ សូមបងប្អូន មិត្តភក្តិ សាធារណៈជន និងអ្នកនៅតាមបណ្តាក្រ សួង-ស្ថាប័ននានា មេត្តាជ្រាប និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីនេះ ប្រសិនបើមានភាពខុសប្រក្រតីណា មួយកើតឡើងពាក់ព័ន្ធបណ្តាញខាងលើនេះ សូមបងប្អូន សាធារណៈជនទាំងអស់មេត្តាជួយផ្តល់ព័ត៌មាន ឫទំនាក់ទំនងមកកាន់លេខទូរស័ព្ទរបស់យើងផ្ទាល់តាមរយៈលេខ ០៩២ ២១៩ ៨៨៨ ឬ ០១៥ ២១៩ ៨៨៨ ។
ខាងក្រោមនេះជាបណ្តាញផ្សព្វផ្សាយផ្លូវការរបស់មូលនិធិជាតិជំនួយសង្គម ។ សូមគោរពអរគុណ