សាខាមូលនិធិជាតិជំនួយសង្គមខេត្តព្រះវិហារ បានបើកផ្តល់ប្រាក់ឧបត្ថម្ភជូនអ្នកទទួលផលក្នុង កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនអ្នកជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំតាមម្ដាយក្នុងពន្ធនាគារ

ថ្ងៃទី ២ ខែមករា ឆ្នាំ២០២៦

ថ្ងៃទី២ ខែមករា ឆ្នាំ២០២៦
សាខាមូលនិធិជាតិជំនួយសង្គមខេត្តព្រះវិហារបានកិច្ចសហការជាមួយពន្ធនាគារខេត្តព្រះវិហារ និងប៉ុស្ត៍សុខភាពនៅពន្ធនាគារខេត្តព្រះវិហារ បានចុះទៅប្រគល់ប្រាក់ឧបត្ថម្ភជូនអ្នកទទួលផលក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនអ្នកជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំតាមម្ដាយក្នុងពន្ធនាគា ចំនួន១ នាក់ស្មើនឹងទឹកប្រាក់ចំនួន ១៦០ ០០០រៀល (មួយរយហុកសិបពាន់រៀលគត់)  សម្រាប់លក្ខខណ្ឌទី៦ និងទី៧ ព្រមទាំងបានបង្ហាញអំពីកម្មវិធី និងអត្ថប្រយោជន៍ នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំ និងមន្ត្រីពន្ធនាគាដែលបានចូលរួម ។

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.