ការប្រគល់ជាមូលប្បទានបត្រជូនគ្រួសារសពអតីតយុទ្ធជន(ជនពិការ )ចំនួន ៣គ្រួសារ
ថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៦
ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ សាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ឆ្នាំង សហការជាមួយមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តបានរៀបចំកម្មវិធីសំណេះសំណាល និងប្រគល់ជាមូលប្បទានបត្រជូនគ្រួសារសពអតីតយុទ្ធជន(ជនពិការ )ចំនួន ៣គ្រួសារ ស្មើទឹកប្រាក់សរុបចំនួន៥៥,០៩៤,៨២០៛០០( ហាសិបប្រាំលាន កៅសិបបួនពាន់ ប្រាំបីរយម្ភៃ រៀលគត់)ក្នុងនោះគ្រួសារសពមកពីស្រុកកំពង់ត្រឡាច ២គ្រួសារ និងស្រុកសាមគ្គីមានជ័យ ១គ្រួសារ។















