CASH TRANSFER PROGRAM FOR POOR AND VULNERABLE HOUSEHOLDS DURING COVID-19

កម្មវិធីជំនួយសង្គម

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩

( ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៤ )

ការរីករាលដាលជំងឺកូវីដ-១៩ បានកើតមានជាសាកល និងបន្តអូសបន្លាយរហូតមកដល់ពេលបច្ចុប្បន្ន បង្កឱ្យមានការបាត់បង់ការងារធ្វើ និងការធ្លាក់ចុះប្រាក់ចំណូលជាលំដាប់ជាពិសេសប្រជាជនក្រីក្រ និងជនងាយរងគ្រោះដែលមានចំណូលទាប។ដើម្បីសម្រាលការលំបាករបស់ប្រជាជន ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ជាពិសេសប្រជាជនក្រីក្រ និងជនងាយរងគ្រោះដែលមានចំណូលទាប រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញអនុក្រឹត្យលេខ ៨៨ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។

រាជរដ្ឋាភិបាលបានអនុវត្តយុទ្ធសាស្រ្តចាកចេញពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយកែសម្រួលទំហំសាច់ប្រាក់ឧបត្ថម្ភចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៤ ស្របតាមអនុក្រឹត្យលេខ ៣៧១ អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៨៨ អនក្រ.បក ចុះថ្ងៃទី១២​ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។

icon-គោលបំណង

គោលបំណង

ផ្តល់នូវកិច្ចគាំពារដើម្បីរក្សាលំនឹងជីវភាពរស់នៅសម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។

គ្រួសារក្រីក្រ
icon-ក្រុមគោលដៅ

ក្រុមគោលដៅ

គ្រួសារក្រីក្រដែលមានបណ្ណសមធម៌ (ក្រ១ និងក្រ២) ដែលមានសុពលភាព និងបានទៅផ្ទៀងផ្ទាត់ឈ្មោះក្នុងកម្មវិធីនៅសាលាឃុំ សង្កាត់។

icon-លក្ខខណ្ខដើម្បីទទួលបានការឧបត្ថម្ភ ឬលក្ខខណ្ឌចុះឈ្មោះ

លក្ខខណ្ខដើម្បីទទួលបានការឧបត្ថម្ភ ឬលក្ខខណ្ឌចុះឈ្មោះ

ដើម្បីទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីកម្មវិធីគ្រួសារក្រីក្រ និងងាយរងគ្រោះត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

បណ្ណសមធម៌ (ក្រ១ និងក្រ២) មានសុពលភាពហើយស្ថិតក្នុងដំណាក់កាលនៃការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រដូចខាងក្រោម៖

  • ទីប្រជុំជនក្នុងរាជធានីភ្នំពេញ៖ បណ្ណសមធម៌ស្ថិតក្នុងការប្រមូលជុំទី១
  • ទីប្រជុំជនក្រៅរាជធានីភ្នំពេញ៖ បណ្ណសមធម៌ស្ថិតក្នុងការប្រមូលទិន្នន័យជុំទី២ ទី៣ និងទី៤
  • ជនបទ៖ បណ្ណសមធម៌ស្ថិតក្នុងការប្រមូលទិន្នន័យជុំទី១១ ទី១២ និងទី១៣

បានទៅផ្ទៀងផ្ទាត់ឈ្មោះក្នុងកម្មវិធីនៅសាលាឃុំ សង្កាត់។

ការអនុវត្តលក្ខខណ្ឌ ការបើកផ្តល់៖

គ្រួសារក្រីក្រ និងងាយរងគ្រោះដែលមានបណ្ណសមធម៌ត្រូវទទួលបានប្រាក់ឧបត្ថម្ភ តាមអត្រា ដូចខាងក្រោម៖

១.ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះនៅទីប្រជុំជនក្នុងរាជធានីភ្នំពេញ

លរ ប្រភេទមុខសញ្ញាក្រុមជនគោលដៅ ប្រាក់ឧបត្ថម្ភក្នុងមួយខែតាមកម្រិតក្រីក្រ
ក្រីក្រ១ ក្រីក្រ២
១ គ្រួសារមានបណ្ណសមធម៌(ប្រភេទ១និងប្រភេទ២) ១២០ ០០០រៀល ១២០ ០០០រៀល
២ កុមារអាយុពី០-៥ ឆ្នាំក្នុងម្នាក់ៗ ៤០ ០០០រៀល ២៨ ០០០រៀល
៣ ជនមានពិការភាពក្នុងម្នាក់ៗ ៤០ ០០០រៀល ២៨ ០០០រៀល
៤ មនុស្សចាស់អាយុចាប់ពី៦០ឆ្នាំឡើងក្នុងម្នាក់ៗ ៤០ ០០០រៀល ២៨ ០០០រៀល
៥ គ្រួសារក្រីក្រដែលមានសមាជិកផ្ទុកមេរោគអេដស៍ ៤០ ០០០រៀល ២៨ ០០០រៀល

២.ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះនៅទីប្រជុំជនក្រៅរាជធានីភ្នំពេញ

លរ ប្រភេទមុខសញ្ញាក្រុមជនគោលដៅ ប្រាក់ឧបត្ថម្ភក្នុងមួយខែតាមកម្រិតក្រីក្រ
ក្រីក្រ១ ក្រីក្រ២
១ គ្រួសារមានបណ្ណសមធម៌(ប្រភេទ១និងប្រភេទ២) ១២០ ០០០រៀល ១២០ ០០០រៀល
២ កុមារអាយុពី០-៥ ឆ្នាំក្នុងម្នាក់ៗ ៤០ ០០០រៀល ២៨ ០០០រៀល
៣ ជនមានពិការភាពក្នុងម្នាក់ៗ ៤០ ០០០រៀល ២៨ ០០០រៀល
៤ មនុស្សចាស់អាយុចាប់ពី៦០ឆ្នាំឡើងក្នុងម្នាក់ៗ ៤០ ០០០រៀល ២៨ ០០០រៀល
៥ គ្រួសារក្រីក្រដែលមានសមាជិកផ្ទុកមេរោគអេដស៍ ៤០ ០០០រៀល ២៨ ០០០រៀល

៣.ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះនៅជនបទ

លរ ប្រភេទមុខសញ្ញាក្រុមជនគោលដៅ ប្រាក់ឧបត្ថម្ភក្នុងមួយខែតាមកម្រិតក្រីក្រ
ក្រីក្រ១ ក្រីក្រ២
១ គ្រួសារមានបណ្ណសមធម៌(ប្រភេទ១និងប្រភេទ២) ៨០ ០០០រៀល ៨០ ០០០រៀល
២ កុមារអាយុពី០-៥ ឆ្នាំក្នុងម្នាក់ៗ ២៤ ០០០រៀល ១៦ ០០០រៀល
៣ ជនមានពិការភាពក្នុងម្នាក់ៗ ២៤ ០០០រៀល ១៦ ០០០រៀល
៤ មនុស្សចាស់អាយុចាប់ពី៦០ឆ្នាំឡើងក្នុងម្នាក់ៗ ២៤ ០០០រៀល ១៦ ០០០រៀល
៥ គ្រួសារក្រីក្រដែលមានសមាជិកផ្ទុកមេរោគអេដស៍ ២៤ ០០០រៀល ១៦ ០០០រៀល
icon-ការចុះឈ្មោះ និងការបើកផ្តល់

ការចុះឈ្មោះ និងការបើកផ្តល់

ក.ការបើកផ្តល់លើកដំបូង

  • សមាជិកគ្រួសារក្រីក្រ និងងាយរងគ្រោះដែលមានបណ្ណសមធម៌ ត្រូវទៅផ្ទៀងផ្ទាត់ក្នុងកម្មវិធីនៅសាលាឃុំ សង្កាត់ណាមួយក៏បាន ដោយភ្ជាប់មកជាមួយនៅបណ្ណសមធម៌ដែលមានសុពលភាព។ ករណីបណ្ណសមធម៌ដែលមិនមានរូបថតអ្នកទៅផ្ទៀងផ្ទាត់ឈ្មោះត្រូវយកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។
  • បន្ទាប់ពីផ្ទៀងផ្ទាត់ឈ្មោះរួច អ្នកទទួលផលអាចទៅបើកប្រាក់ឧបត្ថម្ភនៅតាមបញ្ជរវីងណាមួយក៏បាន ដោយយកជាមួយនូវបណ្ណសមធម៌។ អ្នកទទួលផលមិនអាចឱ្យអ្នកដទៃក្រៅពីសមាជិកគ្រួសារដែលមានឈ្មោះក្នុងប្រព័ន្ធ ឬតំណាងស្របច្បាប់ដែលទទួលស្គាល់ពីសាលាឃុំ សង្កាត់ ទៅបើកប្រាក់ឧបត្ថម្ភជំនួសខ្លួនឡើយ។ ករណីអនុវត្តផ្ទុយពីនេះ អ្នកទទួលផល និងអ្នកពាក់ព័ន្ធត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
  • ភ្នាក់ងារធនាគារឯកទេសវីង ត្រូវផ្ទៀងផ្ទាត់លេខគណនីធនាគារ ដោយប្រើប្រាស់លេខបណ្ណសមធម៌ និងបញ្ជូលលេខសម្ងាត់ដំបូង បន្ទាប់មកឱ្យអ្នកទទួលផលប្តូរលេខសម្ងាត់គណនីធនាគាររបស់ខ្លួនដោយខ្លួនឯង (លេខសំងាត់គណនីធនាគារនេះ ត្រូវប្រើប្រាស់សម្រាប់បើកប្រាក់លើកក្រោយទៀត) និងថតរូបអ្នកបើកប្រាក់ដោយមានកាន់បណ្ណសមធម៌ រួចបញ្ជូនរូបថតនោះចូលក្នុងប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងព័ត៌មាន មុននឹងផ្តល់ប្រាក់ជូនអ្នកទទួលផល។

ខ.ការបើកផ្តល់លើកបន្ទាប់

នៅខែបន្ទាប់អ្នកទទួលផលត្រូវទៅបើកប្រាក់ឧបត្ថម្ភដូចខាងក្រោម៖
  • អ្នកទទួលផលត្រូវទៅបើកប្រាក់ឧបត្ថម្ភនៅតាមបញ្ជរវីងណាមួយ ដោយយកជាមួយនូវបណ្ណសមធម៌
  • ភ្នាក់ងារធនាគារវីងផ្ទៀងផ្ទាត់លេខគណនីធនាគារ ដោយប្រើប្រាស់លេខបណ្ណសមធម៌ បន្ទាប់មកឱ្យអ្នក ទទួលផលវាយលេខសម្ងាត់គណនីរបស់ខ្លួន និងថតរូបអ្នកបើកប្រាក់ដោយមានកាន់បណ្ណសមធម៌ រួចបញ្ជូនរូបថតនៅចូលទៅក្នុងប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងព័ត៌មានមុននឹងផ្តល់ប្រាក់ជូនអ្នកទទួលផល។
This site is registered on wpml.org as a development site.