តើអ្វីខ្លះជាលក្ខខណ្ឌទទួលបាននូវអត្ថប្រយោជន៍សម្រាប់អតីតយុទ្ធជន និងមន្រ្តីរាជការស៊ីវិល?
ថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២៤
ដើម្បីទទួលរបបឧបត្ថម្ភ អ្នកទទួលផលត្រូវជា៖
ក. អតីតយុទ្ធជនដែលជាអតីតមន្ត្រីនគរបាលជាតិ កងសេនាជន កងជីវពលនៃក្រសួងមហាផ្ទៃ ឬអតីតយោធិន នៃក្រសួងការពារជាតិដែលបានបម្រើការងារក្នុងក្របខណ្ឌក្រសួងសាមី ហើយដែលបានដាក់ឱ្យចូលជានិវត្តជន ជនបាត់បង់សមត្ថភាពការងារ ឬជនពិការ។
ខ.គ្រួសារអតីតយុទ្ធជន នៃជនពលី ឬមរណៈ ក៏ដូចជាសពនិវត្តជន ជនបាត់បង់សមត្ថភាពការងារ ឬជនពិការ។

