កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃមូលនិធិជាតិជំនួយសង្គម លើកទី៤ អាណត្តិទី១ ឆ្នាំ២០២៤
នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នារសៀលថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០២៤៖ ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល នៃមូលនិធិជាតិជំនួយសង្គម បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី៤ អាណត្តិទី១ ឆ្នាំ២០២៤ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ
- ថ្ងៃទី ៥ ខែមិថុនា, ២០២៤
ឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា «បានចុះពិនិត្យលេីដំណេីរការអនុវត្តការងាររបស់មន្ត្រី នៃក្រសួង ស.អ.យ និងមូលនិធិជាតិជំនួយសង្គម»
នៅក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប នាព្រឹកថ្ងៃសៅរ៍ ២៥ ឧសភា ២០២៤៖ ឯកឧត្តម ជា សុមេធី ព្រមទាំងថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចុះពិនិត្យលេីដំណេីរការអនុវត្តការងាររបស់មន្ត្រី នៃក្រសួង ស.អ.យ និងមូលនិធិជាតិជំនួយសង្គម ដេីម្បីកំណត់អត្តសញ្ញាណកម្មជនពិការតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ក្នុងការចេញបណ្ណសំគាល់ជនមានពិការភាព ជូនដល់ជនពិការដែលរស់នៅក្រុងរុនតាឯក
- ថ្ងៃទី ២៥ ខែឧសភា, ២០២៤
ក្រុមការងារមូលនិធិជាតិជំនួយសង្គម បានចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងអំពីការបើកប្រាក់ឧបត្ថម្ភប្រចាំខែ ពីកម្មវិធីជាតិជំនួយសង្គម ជូនដល់គ្រួសារមានបណ្ណសមធម៌ក្នុងក្រុងរុនតាឯកតេជោសែន និងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប
នៅក្រុងរុនតាឯកតេជោសែន និងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤៖ លោក ជួរ រតនៈ អគ្គនាយករង មូលនិធិជាតិជំនួយសង្គម តំណាងឯកឧត្តម សុឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក មូលនិធិជាតិជំនួយសង្គម បានចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងអំពីការបើកប្រាក់ឧបត្ថម្ភប្រចាំខែ ពីកម្មវិធីជាតិជំនួយសង្គម ជូនដល់គ្រួសារ
- ថ្ងៃទី ២១ ខែឧសភា, ២០២៤
សេចក្តីប្រកាសព័ត៌មានរបស់មូលនិធិជាតិជំនួយសង្គម
សេចក្តីប្រកាសព័ត៌មានរបស់មូលនិធិជាតិជំនួយសង្គម លើការបដិសេដចំពោះការបង្ហោះផ្សព្វផ្សាយព័ត៌មានក្លែងបន្លំ និងមិនប្រក្រតី តាមរយៈបណ្តាញសង្គមពាក់ព័ន្ធនឹងប្រាក់ឧបត្ថម្ភពីកម្មវិធីជំនួយសង្គម។
- ថ្ងៃទី ៨ ខែឧសភា, ២០២៤
មូលនិធិជាតិជំនួយសង្គម បានចូលរួមកិច្ចប្រជុំ ស្តីពី « ការត្រៀមអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ »
នៅទីស្តីការក្រសួង នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤៖ ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមូលនិធិជាតិជំនួយសង្គម បានដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដើម្បីរាយការអំពីរបាយការណ៍សង្ខេបរបស់នាយកដ្ឋានទាំង៥ ការងារពាក់ព័ន្ធនឹងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ការងារដែរត្រូវពិភាក្សា និងណែនាំដល់សាខា ម.ជ.ជ. រាជធានីខេត្ត រួមទាំងរបៀបរបបបំពេញការងារ។
- ថ្ងៃទី ២៩ ខែមីនា, ២០២៤
ការចុះត្រួតពិនិត្យកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ នៅសង្កាត់ម្កាក់ ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ
នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការ និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមូលនិធិជាតិជំនួយសង្គម បានអញ្ជើញដឹកនាំចុះត្រួតពិនិត្យកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ នៅសង្កាត់ម្កាក់ ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមពីឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្ត លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- ថ្ងៃទី ១៩ ខែមិថុនា, ២០២៣
រក្សាសិទ្ធិដោយ មូលនិធិជាតិជំនួយសង្គម