សិក្ខាសាលាពិគ្រោះយោបល់ អំពី «គំនិតអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន នៃរបបសោធននិវត្តន៍(លើកទី២)
នៅថ្ងៃអង្គារ ៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ មូលនិធិជាតិជំនួយសង្គម បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ អំពី «គំនិតអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន នៃរបបសោធននិវត្តន៍(លើកទី២) ក្រោមអធិបតីភាព ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការ
- ថ្ងៃទី ១៤ ខែមិថុនា, ២០២៣
កិច្ចប្រជុំ ស្តីពីការរៀបចំគោលការណ៍ឧបត្ថម្ភសម្រាប់យុទ្ធជនពិការ កងជីវពល ពលករ សេនាជន
នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការ និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមូលនិធិជាតិជំនួយសង្គម បានអញ្ជើញដឹកនាំ កិច្ចប្រជុំ ស្តីពីការរៀបចំគោលការណ៍ឧបត្ថម្ភសម្រាប់យុទ្ធជនពិការ កងជីវពល ពលករ សេនាជន ជាមួយនាយកដ្ឋានគ្រប់គ្រងសេវា និងរបបឧបត្ថម្ភតាវកាលិក។
- ថ្ងៃទី ១៤ ខែមិថុនា, ២០២៣
កិច្ចប្រជុំ ស្តីពីការពិភាក្សាលើប្រកាសអន្តរក្រសួង ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះឱ្យនាយកដ្ឋាននិងអង្គភាពចំណុះ និងសាខា រាជធានី ខេត្ត នៃមូលនិធិជាតិជំនួយសង្គម
ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការ និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមូលនិធិជាតិជំនួយសង្គម ដឹកនាំលោក លោកស្រី អគ្គនាយរង លោក លោកស្រី ប្រធាននាយកដ្ឋាន ប្រធានអង្គភាព នៃមូលនិធិជាតិជំនួយសង្គម ចូលរួមកិច្ចប្រជុំ Zoom ស្តីពីការពិភាក្សាលើប្រកាសអន្តរក្រសួង ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះឱ្យនាយកដ្ឋាននិងអង្គភាពចំណុះ និងសាខា រាជធានី ខេត្ត
- ថ្ងៃទី ១៤ ខែមិថុនា, ២០២៣
សន្និបាតបូកសរុបលទ្ធផលការងារនៃការអនុវត្តកម្មវិធីជំនួយសង្គម ប្រចាំឆ្នាំ២០២២ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៣
នៅព្រឹក ថ្ងៃពុធ ៦រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ មូលនិធិជាតិជំនួយសង្គម បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ នៃការអនុវត្តកម្មវិធីជំនួយសង្គមប្រចាំឆ្នាំ២០២២ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង សូត រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច
- ថ្ងៃទី ១៤ ខែមិថុនា, ២០២៣
រក្សាសិទ្ធិដោយ មូលនិធិជាតិជំនួយសង្គម