តើអ្វីខ្លះជាលក្ខខណ្ឌទទួលបាននូវអត្ថប្រយោជន៍សម្រាប់មន្រ្តីរាជការស៊ីវិល?
ថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២៤
មន្រ្តីរាជការស៊ីវិលទទួលបាននូវរបបសន្តិសុខសង្គម គឺត្រូវមានលក្ខខណ្ឌដូចខាងក្រោម៖
– ការចូលនិវត្តន៍
+ ដោយអាយុកំណត់ គឺត្រូវមានអាយុ ៦០ឆ្នាំ និងអតីតភាពការងារយ៉ាងតិច ២០ឆ្នាំឡើង។
+ ដោយមុនអាយុកំណត់ គឺត្រូវមានអតីតភាពការងារចាប់ពី ៣០ឆ្នាំ ឡើងទៅ។
– ការបាត់បង់សម្បទាវិជ្ជាជីវៈទាំងស្រុង ឬដោយផ្នែកលើសរីរាង្គ ឬផ្លូវចិត្ត ដោយគ្រោះថ្នាក់ការងារ ឬជំងឺវិជ្ជាជីវៈ ត្រូវមានអតីតភាពការងារយ៉ាងតិច ២០ឆ្នាំ។
– មរណភាព៖ មន្រ្តីរាជការស៊ីវិលទទួលមរណភាព ដោយសារជំងឺ ឬដោយបេសកកម្ម។
កំណត់សម្គាល់៖
– ការវាយតម្លៃការបាត់បង់សម្បទាវិជ្ជាជីវៈសម្រេចដោយគណៈកម្មការដែលមានសមាសភាពចូលរួមពីគ្រូពេទ្យ ។
– មន្រ្តីរាជការស៊ីវិលដែលមានអតីតភាពការងារតិចជាង២០ឆ្នាំ អាចទទួលបានការឧបត្ថម្ភ ១លើកគត់ ហើយចំនួនស្មើនឹង១០ដង នៃប្រាក់បៀវត្សមូលដ្ឋានចុងក្រោយ នៅក្រសួងស្ថាប័នសាមី។