លោកស្រី ប៊ុន សេង

ថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៣

នៅពេលប្តីខ្ញុំនៅរស់ គាត់គឺជាគ្រូបង្រៀន ហើយនៅពេលពួកយើងរស់នៅជាមួយគ្នាអ្វីៗគ្រប់យ៉ាងហាក់ដូចជាមិនមានការលំបាកទេ។ បន្ទាប់ពីគាត់បានស្លាប់ទៅ ខ្ញុំនៅតែម្នាក់ឯង ហើយនៅពេលនោះហើយដែលអ្វីៗគ្រប់យ៉ាងបានចាប់ផ្តើមលំបាក។ ខ្ញុំបានសម្រេចចិត្តចុះឈ្មោះស្នើសុំបណ្ណសមធម៌ ដោយសារពេលនោះខ្ញុំក្រីក្រខ្លាំងពេក ហើយក៏ពិបាកក្នុងការរកប្រាក់ចំណូលផងដែរ។ ដោយសារមានការរីករាលដាលនៃជំងឺកូវីដ ១៩ ខ្ញុំមិនអាចរកប្រាក់ចំណូលបានទេ ហេតុនេះប្រាក់ចំណូលសំខាន់សម្រាប់គ្រួសារខ្ញុំមានតែមួយគត់ គឺជាប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលដែលផ្តល់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ។ ប្រាក់ឧបត្ថម្ភនេះអាចឱ្យខ្ញុំទិញអង្ករបានមួយបាវសម្រាប់គ្រួសារខ្ញុំ។ ខ្ញុំក៏បានដឹងដែរថា គ្រួសារដែលមានបណ្ណសមធម៌ ដូចជាខ្ញុំអ៊ីចឹងនៅពេលមានជំងឺ ខ្ញុំអាចទៅជួបគ្រូពេទ្យដើម្បីព្យាបាលជំងឺដោយឥតគិតថ្លៃ។

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.