លោកស្រី ឡាយ កុសល
ថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៣
ដោយសារគ្រួសារខ្ញុំនៅតែក្រីក្រ គ្រួសារខ្ញុំបានទទួលបណ្ណសមធម៌។ ចាប់តាំងពីយើងមានបណ្ណសមធម៌មក គ្រួសារយើងមានជីវភាពប្រសើរជាងមុន។ យើងបានទទួលការជួយឧតបត្ថម្ភជាបន្តបន្ទាប់ ប៉ុន្តែជាពិេសស ប្រសិនបើខ្ញុំពុំមានបណ្ណសមធម៌ទេ ខ្ញុំត្រូវចំណាយលុយរាល់ពេលដែលខ្ញុំទៅជួបជាមួយគ្រូពេទ្យជាមួយកូនរបស់ខ្ញុំ។ បណ្ណសមធម៌ធ្វើឱ្យយើងមានសុវត្ថិភាព។ ពួកយើងក៏ទទួលបានការគាំទ្រផ្សេងៗផងដែរ តាមរយៈការប្រើប្រាស់បណ្ណសមធម៌នេះ។ ក្រៅពីទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលនៅអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ ១៩ ខ្ញុំក៏ទទួលបាន ថវិកាពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំពោះស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ថែមទៀត ដោយទទួលបានថវិកាចំនួន ៤ម៉ឺនរៀលរៀងរាល់ខែចាប់ពីខ្ញុំមានផ្ទៃពោះ៦ខែ រហូតដល់កូនខ្ញុំអាយុ ២ឆ្នាំ។ ខ្ញុំបានឆ្លងទន្លេនៅមន្ទីរពេទ្យជ័យជំនះរបស់រដ្ឋ និងបានប្រើប្រាស់បណ្ណសមធម៌របស់ខ្ញុំ ដោយត្រឹមតែមិនអស់លុយទេ ថែមទាំងបានលុយមកវិញទៀត។ អ៊ីចឹង ខ្ញុំពុំចាំបាច់ចំណាយប្រាក់លើថ្លៃសម្រាល និងថ្នាំពេទ្យឡើយ។