ការផ្ដល់ប្រាក់ឧបត្ថម្ភជូនអ្នកទទួលក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនអ្នកជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំតាមម្ដាយក្នុងពន្ធនាគារ

ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៦

ថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦៖ សាខាមូលនិធិជាតិជំនួយសង្គមខេត្ត សហការជាមួយមន្ត្រីពន្ធនាគារខេត្តកំពង់ឆ្នាំង និងខេត្តមណ្ឌលគីរី បានចុះប្រគល់ប្រាក់ឧបត្ថម្ភជូនអ្នកទទួលផលក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនអ្នកជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំតាមម្ដាយក្នុងពន្ធនាគារនៅតាម៖
១. ខេត្តកំពង់ឆ្នាំង ចំនួន២នាក់ ស្មើនឹងទឹកប្រាក់ចំនួន ១៦០ ០០០រៀល។
២. ខេត្តមណ្ឌលគីរី ចំនួន១នាក់ ស្មើនឹង ៨០ ០០០រៀល។

ព័ត៌មានពាក់ព័ន្ធ

This site is registered on wpml.org as a development site.